ព្រឹត្តិការណ៍

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ជួបប្រតិភូក្រុមហ៊ុន
Changchun Railway Vehicles Co.Ltd នៃប្រទេសចិន

នៅរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៤ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូក្រុមហ៊ុន Changchun Railway Vehicles Co.Ltd នៃប្រទេសចិន ដឹកនាំដោយលោក Lu Xiwei ជាអគ្គនាយកក្រុមហ៊ុន ដើម្បីពិភាក្សា ការងារនៅទីស្ដីការក្រសួង ។

លោក លោក Lu Xiwei អគ្គនាយកក្រុមហ៊ុន Changchun Railway Vehicles Co.Ltd បានបញ្ជាក់ ពីគោលបំណងនៃជំនួបពិភាក្សា គឺដើម្បីសិក្សាពីប្រព័ន្ធផ្លូវដែកនៅកម្ពុជា និង ពិនិត្យលទ្ធភាពវិនិយោគលើសេវាជួសជុល ក្បាល និងទូររថភ្លើងល្បើនលឿន ព្រោះបាន ពិនិត្យមើលឃើញពីទីតាំងភូមិសាស្ដ្ររបស់កម្ពុជា ដែលស្ថិតនៅចំកណ្ដាលនៃ ប្រទេស អាស៊ាន និងមានលក្ខណៈអំណោយផលល្អប្រសើរផ្នែកសេដ្ឋកិច្ច ដែលមានភាពកាន់ តែប្រសើរឡើង ទាំងលំហូរ វិនិយោគ ការដឹកជញ្ជូន ពាណិជ្ជកម្មឆ្លងដែន និងទេសចរណ៍ ផងដែរ ។

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានសំដែងការស្វាគមន៍ និងបានជម្រាបជូនពី ការអភិវឌ្ឍន៍ប្រព័ន្ធ ផ្លូវដែកនៅកម្ពុជា គឺក្រៅពីស្ដារ និងអភិវឌ្ឍន៍ឱ្យប្រសើរ ឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ មានដូចជា ពីភ្នំពេញ កំពត ក្រុងព្រះសីហនុ និងពីភ្នំពេញ ឆ្លងកាត់ដល់ខេត្ដស្ថិតក្នុងតំបន់ពាយព្យរបស់កម្ពុជា ។ ជាមួយគ្នានេះ ក៏នៅមានគម្រោងលើ កំណាត់ផ្លូវពីរទៀត ប្រវែង៤៨ គីឡូម៉ែត្រដល់ព្រំដែនថៃ និងប្រវែង ២៥៧ គីឡូម៉ែត្រដល់ព្រំដែនប្រទេសវៀតណាម ។ ដោយឡែកក្នុងក្របខ័ណ្ឌអាស៊ាន គឺមានគម្រោងធ្វើប្រព័ន្ធផ្លូវដែក ពីចិន ឆ្លងកាត់ប្រទេសភូមា សឹង្ហបុរី ថៃ ឡាវ កម្ពុជា វៀតណាម ដែលជាគម្រោងដ៏ធំ ក្នុងទំនាក់ទំនងបណ្ដាញតភ្ជាប់រវាងចិន និងអាស៊ាន ខណៈដែលបណ្ដាញរថភ្លើងល្បឿន លឿនមុនគេ គឺពីសឹង្ហបុរី-គុនមីញ ប្រទេសចិន ។

ទាក់ទងនិងសេវាជួសជុល ក្បាលនិងទូររថភ្លើងល្បឿនលឿន ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានផ្ដល់ យោបល់ថាៈក្រុមហ៊ុនគួរពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដោយបង្កើតរោងចក្រផលិតនៅតាមព្រំដែន ដើម្បីផ្គត់ផ្គង់ និងជួសជុលសម្រាប់តំបន់ អាស៊ានជាការប្រសើរ ពីព្រោះប្រទេសជុំវិញកម្ពុជា គេមានការរីកចម្រើនលើវិស័យនេះ ដូចជា ថៃ និងវៀតណាម ជាដើម កំពុងដំណើរការអភិវឌ្ឍន៍រថភ្លើងល្បឿនលឿន រឺក៏អាចពិនិត្យ លទ្ធភាពវិនិយោគលើប្រព័ន្ធផ្លូវ ដែកដ៏មានសក្ដានុពលសម្រាប់ការដឹកជញ្ជូនទាំងអ្នកដំណើរ ទំនិញ និងភ្ញៀវទេសចរណ៍ គឺកំណាត់ផ្លូវពីភ្នំពេញ-ហូជីមិញ និងពីភ្នំពេញ-សៀមរាប ដល់ទីក្រុងបាងកក ។ ដោយឡែកសម្រាប់កម្ពុជាការអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែក សម្រាប់រថភ្លើង ល្បឿនលឿន គឺស្ថិតក្នុងផែនការអភិវឌ្ឍន៍រយៈពេលវែង ដោយហេតុថាជាគម្រោងដែលចាយ ថវិកាច្រើន និងកំពុងពិនិត្យ លទ្ធភាព ថាគួរអភិវឌ្ឍន៍លើប្រព័ន្ធផ្លូវចាស់ រឺបង្កើតផ្លូវថ្មី ពីព្រោះរថភ្លើងល្បឿនលឿនត្រូវការគម្លាតផ្លូវធំជាងរថភ្លើង ធម្មតា ។

ព្រឹត្តិការណ៍ថ្មីៗ
១០ មីនា ២០២០ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការកសាងទំនប់បង្ហៀរទឹកនៅព្រែកកំពង់បាយ ខេត្តកំពត រវាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រុមហ៊ុនវារីអគ្គិសនីកំចាយ Sinohydro
០៩ មីនា ២០២០ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រៀបចំពិធីអបអរសាទរខួបអនុស្សារីយ៍លើកទី១០៩ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២០ នៅទីរួមខេត្តសៀមរាប
២៤ កុម្ភៈ ២០២០ សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារបស់ក្រសួងឧស្សហកម្ម និងសិប្បកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០
១៩ កុម្ភៈ ២០២០ ឯកសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២០ រូបថត​ និងបទអន្តរាគមន៍របស់បណ្តាអង្គភាព
១៧ កុម្ភៈ ២០២០ របាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២០
ទាំងអស់...!
  • Today: 0
  • This Month: 0
  • Visitors: 142649
Copyright © 2008-2020
All Rights Reserved.
可以通过各种各样的运动来锻炼自己,天天做胸部运动,使自己胸部紧绷有弹性丰胸产品产后,多食用乳制品,豆制品,蜂皇浆,花生,芝麻等.中药里的当归,地黄,枸杞丰胸食物,葛根等对刺激女性的荷尔蒙分泌有极大的好处。为了更精确的爱护好女性的乳房产后丰胸,在此我们为您提供丰胸专家为您一对一免费指导!针对性地有效改善乳房!添加WeChat:zyy36602给你丰满健康大乳房丰胸产品