ព្រឹត្តិការណ៍

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ជួបកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី
ដែលនឹងបញ្ចប់អណត្ដិនៅកម្ពុជា

នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៣ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីស្ដីទី ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានទទួលជួបឯកឧត្ដម Soehardjono Sastromihardjo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដើម្បី សំដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្ដមនឹងបញ្ចប់បេសកកម្ម ការទូតនៅកម្ពុជា នាពេលខាងមុខ ។

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ ការបំពេញ បេសកកម្មការទូតរបស់ឯកឧត្ដម Soehardjono Sastromihardjo នៅកម្ពុជា ក្នុងការជម្រុញទំនាក់ទំនង និង កិច្ចសហប្រតិបត្ដិការល្អប្រសើររវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសពង្រឹងបានភាពជាដៃគូរវាងវិស័យឯកជន នៃ ប្រទេសទាំងពីរ ដូចជា ការផ្លាស់ប្ដូរ ពាណិជ្ជកម្ម និងយន្ដការកិច្ចសហប្រតិបត្ដិការ លើការផលិតម្ហូប ហាឡាល នៅកម្ពុជា សម្រាប់ផ្គត់ផ្គង់សាសនិកឥស្លាម ដែលឯកឧត្ដម សង្ឃឹមថា នឹងមានកិច្ច សហប្រតិបត្ដិការបន្ដជាមួយ ដៃគូឥណ្ឌូនេស៊ី ដើម្បីសម្រេចបានជោគជ័យ ។

ឯកឧត្ដម Soehardjono SastromihardjoÉkGKÁrdæTUténsaFarNrdæឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានថ្លែង អំណរគុណចំពោះកិច្ចសហការដ៏ល្អពីស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលធ្វើឱ្យការបំពេញបេសកកម្មការទូត របស់ ឯកឧត្ដមទទួលបានជោគជ័យ ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានរំលឹកផងដែរ ពីកិច្ចសហប្រតិបត្ដិការកន្លងមក ជាមួយក្រសួងពាណិជ្ជកម្ម លើកិច្ចការមួយចំនួន ជាពិសេសការចុះកិច្ចព្រមព្រៀងនាំអង្ករចេញពីកម្ពុជាទៅកាន់ ឥណ្ឌូនេស៊ី ដែលកិច្ចការនេះទទួលបានការគាំទ្រនិងកិច្ចសហការដ៏ល្អ ពីសំណាក់ឯកឧត្ដម ចម ប្រសិទ្ធ ដែល ខណៈនោះ ឯកឧត្ដម ជាទេសរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា ។

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ និង ឯកឧត្ដម ឯកអគ្គរដ្ឋទូតឥណ្ឌូ នេស៊ីប្រចាំកម្ពុជា ក៏បានផ្លាស់ប្ដូរយោបល់ពីទស្សនៈវិស័យអាស៊ាន សម្រាប់ឆ្នាំ២០១៥ ដោយផ្ដល់សារៈសំខាន់ឱ្យ មានជើងហោះហើរដោយផ្ទាល់ពី ឥណ្ឌូនេស៊ីមកកម្ពុជា ក៏ដូចជាសម្រាប់តំបន់អាស៊ានទាំងមូល ក្នុងការជម្រុញនិង លើកកំពស់ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ក្នុងក្រខ័ណ្ឌសមាហរណកម្មអាស៊ាន ។

  • Today: 0
  • This Month: 0
  • Visitors: 142649
Copyright © 2008-2018
All Rights Reserved.